អំពី ប្រេស្ទីហ្ស៍ ហូម

Share
Tweet
Pin
Email
Share
Share
Share

អំពី ប្រេស្ទីហ្ស៍ ហូម

ប្រេស្ទីហ្ស៍ ហូម គឺជាភ្នាក់ងារ​ អចលនទ្រព្យ ដែល​បានចុះបញ្ជីពេញលេញ (កាន់អាជ្ញាបណ្ណលេខ៖ E-19-282) ហើយត្រូវបានទទួល ស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្តសម្រាប់គ្រប់តម្រូវការអចលនទ្រព្យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

តាមរយៈការរួមបញ្ចូលគ្នានៃចំណេះដឹងផ្នែកអចលនទ្រព្យនិងបទពិសោធន៍ល្អឯក ទេពកោសល្យប្រកបដោយវិជ្ជាជីវៈ ការច្នៃប្រឌិតចុងក្រោយបំផុត និងអចលនទ្រព្យដ៏ប្រណីត ប្រេស្ទីហ្ស៍ ហូម ធានាថាអតិថិជនរបស់យើងត្រូវបានផ្គូផ្គងទៅនឹងអចលនទ្រព្យក្រោមការសម្រិតសម្រាំងយ៉ាងមានប្រសិទ្ធភាព ដើម្បីសម្រេចបំណងប្រាថ្នារបស់អតិថិជនទៅលើការស្នាក់នៅឬការធ្វើពាណិជ្ជកម្ម​​​ មិនថាក្នុងរយៈពេលខ្លី​ រយៈពេលមធ្យម​ ឬរយៈពេលវែងនោះទេ។

វិសាលភាពសេវាកម្មចម្បងរបស់យើងរួមមាន៖ ការផ្តល់ដំបូន្មាននិងការប្រតិបត្តិជាយុទ្ធសាស្រ្តលើការលក់និងការជួលអចលនទ្រព្យនៅក្នុងទីផ្សារបឋមនិងទីផ្សារបន្ទាប់ និងការវាយតម្លៃអចលនទ្រព្យ។ ការវាយតម្លៃនិងការពិគ្រោះយោបល់ដែលត្រូវបានផ្តល់ជូនចាប់តាំងពីដំណាក់កាលដំបូង​ ធ្វើអោយអតិថិជនរបស់យើងអាចជឿជាក់លើគុណភាពនិងសេវាកម្មរបស់យើង ហើយទទួលបានបទពិសោធន៍អចលនទ្រព្យដែលល្អបំផុតមិនធ្លាប់​មាន។

ប្រេស្ទីហ្ស៍ ហូម មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា ហើយបានរីកលូតលាស់ក្លាយជាក្រុមហ៊ុននាំមុខក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនយល់ដឹងយ៉ាងច្បាស់អំពីនិន្នាការទីផ្សារនិងតម្រូវការរបស់អតិថិជន ដែលជាហេតុធ្វើឲ្យយើងអាចនាំមកនូវរបកគំហើញសមស្រប និងបន្ថែមនូវអ្វីៗដែលល្អបំផុតសម្រាប់អតិថិជនដ៏ច្រើនរបស់យើង។

ប្រេស្ទីហ្ស៍ ហូម តែងតែចាត់ទុកអត្ថប្រយោជន៍អតិថិជន ដូចជាអត្ថប្រយោជន៍របស់ក្រុមហ៊ុន និងមានគោលបំណងក្លាយជាជម្រើសទីមួយរបស់អតិថិជនគ្រប់ពេលដែលគាត់ត្រូវការសេវាកម្មអចលនទ្រព្យ។ អាស្រ័យហេតុនេះ អ្នកជំនាញនៅក្នុងស្រុកនិងអន្តរជាតិរបស់យើង បានបេ្តជ្ញាសម្រេចឲ្យបានលើសពីការរំពឹងទុករបស់អតិថិជន តាមរយៈការផ្តល់ជូននូវជម្រើសជាច្រើននៃអចលនទ្រព្យដែលមានគុណភាពល្អបំផុត ភាពបត់បែនខ្ពស់ ការណែនាំពាក់ព័ន្ធនឹងផ្លូវច្បាប់ និងការប្រឹក្សាយ៉ាងស៊ីជម្រៅ។

ជាមួយនឹងជោគជ័យជាបន្តបន្ទាប់ ប្រេស្ទីហ្ស៍ ហូម ខិតខំពង្រីកទីផ្សារអចលនទ្រព្យរបស់យើង មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងនៅទីផ្សារសកលលោកជាបន្តបន្ទាប់ ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីមិនធ្លាប់មាន និងបង្កើតនូវបរិយាកាសដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជន និងសហគមន៍អចលនទ្រព្យទូទៅ។ គោលដៅចុងក្រោយរបស់ប្រេស្ទីហ្ស៍ ហូម គឺក្លាយជាស្ថាប័នអន្តរជាតិដ៏សំខាន់បំផុតមួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអចលទ្រព្យនៃពិភពលោក។

ស្វែងរកគេហដ្ឋានដែលអ្នកប្រាថ្នា

Follow Us

placeholder